ប្រៃសណីយ៍កម្ពុជា ដាក់ឲ្យប្រើប្រាស់សេវាហិរញ្ញវត្ថុប្រៃសណីយ៍ ដោយប្រព័ន្ធបច្ចេកវិទ្យា (PosTTransfer App) នាព្រឹកនេះថ្ងៃ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨
ប្រៃសណីយ៍កម្ពុជា ដាក់ឲ្យប្រើប្រាស់សេវាហិរញ្ញវត្ថុប្រៃសណីយ៍ ដោយប្រព័ន្ធបច្ចេកវិទ្យា (PosTTransfer App) របស់ប្រៃសណីយ៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកនេះថ្ងៃ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ។
posTTransfer ជា App សម្រាប់ធ្វើការផ្ញើរលុយទាំងក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងលោកអ្នកក៏អាចធ្វើការប្តូរលុយបានយ៉ាងងាយស្រួល និងមានអត្រាប្តូរប្រាក់បន្តផ្ទាល់ពីធនាគារជាតិនៃកម្ពុជា។
posTTransfer ចូលរួមចំណែកក្នុងការថែរក្សាបរិដ្ឋានដោយមិនចាំបាច់បោះពុម្ពវិក្កយបត្រ សន្សំកំលាំងមនុស្ស សន្សំសំចៃប្រាក់ ពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ ការរំខានផ្សេងៗពីការទូរទាត់វិក្កយបត្រ ទឹក ភ្លើង ថ្លៃសាលា … បានគ្រប់ពេលនិងគ្រប់ទីកន្លែងតាមរយះទូរស័ព្ទវៃឆ្លាត និងវេបសាយ www.postransfers.com។