ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៩ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០១៩ នាសួនសាធារណៈមាត់ស្ទឹងសៀមរាប ទល់មុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងបំផុសគំនិតច្នៃប្រឌិត និងជំរុញការលើកទឹកចិត្តដល់សិប្បករ ផលិតករ និងសេវាករកម្ពុជា ខិតខំផលិតទំនិញ និងសេវាកម្មថ្មីៗ ប្លែកៗ សម្រាប់បម្រើទីផ្សារទាំងក្នុង និងក្រៅប្រទេស ជាពិសេសជួយលើកកម្ពស់ការធ្វើធុរកិច្ចលើវិស័យវត្ថុអនុស្សាវរីយ៍ ផលិតផលកែច្នៃពីសូត្រខ្មែរ សម្ភារៈផ្ទះបាយ ផលិតផលសិប្បកម្ម ម្ហូបអាហារ និងភេសជ្ជៈ សេវាបោះពុម្ព និងផ្សព្វផ្សាយ ក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងពង្រីកទីផ្សារ។ នាឱកាសនេះធុរជន នឹងបានស្វែងយល់បទពិសោធន៍លើការកែច្នៃ ការវេចខ្ចប់ ការដាក់ស្លាកសញ្ញាលើផលិតរបស់ខ្លួនអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ។

ទន្ទឹមនឹងនេះដែរ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក លោកស្រី ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្ម ដូចមានរៀបរាប់ខាងលើ សូមប្រញាប់រួសរាន់មកដាក់ពាក្យនៅនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ព្រោះចំនួនស្តង់មានកំណត់។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធារណៈជនទូទៅ ចូលរួមទស្សនាការតាំងបង្ហាញផលិតផលខ្មែរ និងឥណ្ឌូនេស៊ី និងគាំទ្រព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះនៅលើទឹកដីខេត្តសៀមរាប កុំបីខកខានឡើយ។

ព័ត៌មានលម្អិតផ្សេងៗ ស្តីពីការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ សូមទំនាក់ទំនងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ០១២ ៧០៣ ៣៩៣ / ០៧៧ ៣៣២ ២៣៣ / ០១២ ៦០០ ៧៧៨ អ៊ីម៉ែល៖ This email address is being protected from spambots. You need JavaScript enabled to view it.

 

MOC Cambodia Indonesia Trade Fair

 

MOC Cambodia Indonesia Trade Fair Application Form

Welcome

The mission of this personal's website is to provide information related to technology progress, consulting & investment opportunity and economic outlook of Cambodia. A special focus is about e-government & digital economy.

Let me introduce a bit about me...My name is Lonh Samdy, A Digital Data Analyst and Advocay. I have worked in Information Technology field around 10 years until right now i move my focus on Data for Development(D4D)

Allow me introduce a bit about me...My name is Lonh Samdy, A Digital Data Analyst and Researcher. I have worked in Information Technology field around 10 years until right now i move my focus on Data for Development(D4D).

Latest Articles