កម្មវិធីស្វែងរកឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៧ នៅលើទូរស័ព្ទដៃ

កម្មវិធីស្វែងរកឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៧ នៅលើទូរស័ព្ទដៃ (Smart phone) ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ android ត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើទូរស័ព្ទ(Smart phone)ជាផ្លូវការហើយ ។ ប្រសិនបើលោកអ្នកមានបំណងស្វែងរកឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៧ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ លោកអ្នកចាំបាច់ត្រូវធ្វើការដោនឡូតកម្មវិធីនេះនៅលើទូរស័ព្ទដៃ (Smart phone) ដែលដំណើរដោយប្រព័ន្ធប្រតិបត្តិការ andriod តាម Link ដូចខាងក្រោមជាមុនសិន៖ 

ក្រសួង អប់រំ យុវជន និង កីឡា ប្រកាស់ដាក់អោយ ប្រើប្រាស់ MoEYS App Scan ដើម្បីជំនួយ ដល់ការត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨

ប្រើប្រាស់កម្មវិធី MoEYS App Scan ដើម្បីជំនួយដល់ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨

កម្មវិធីទូរសព្ទដៃ MoEYS App Scan គឺជាឧបករណ៍ជំនួយដល់ការសិក្សា ត្រូវបង្កើតឡើងដើម្បីជួយសិស្សឱ្យយល់កាន់តែច្បាស់អំពីមុខវិជ្ជានីមួយៗ។ App Scan ប្រើបច្ចេកវិទ្យា AR (Argumentd Reality) ដែលជួយអោយការសិក្សាមានភាពរីករាយ សម្បូរបែប និងគួរឱ្យចាប់អារម្មណ៍ តាមរយៈការទស្សនាវីដេអូដែលមានចលនានៅលើរូបភាពខ្លះនៃសន្លឹកសៀវភៅសិក្សាគោលដោយផ្ទាល់លើមុខវិជ្ជាជីវវិទ្យាគីមីវិទ្យា និងរូបវិទ្យា។

កម្មវិធី MoEYS App Scan ក៏មានដាក់បញ្ចូលកម្មវិធីធ្វើតេស្តសាកល្បងសមត្ថភាពសម្រាប់សិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា ដែលអនុញ្ញាតឲ្យប្អូនៗ សិស្សានុសិស្ស អាចវាស់ស្ទង់សមត្ថភាពដោយខ្លួនឯង សម្រាប់ការត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ៕

ទាញយកកម្មវិធីប្រព័ន្ធ Android តាមតំណ: goo.gl/WgXTN7